អតីតកីឡាករអាជីព League of Legends កំពុងឈានជើងចូលក្រុមថ្មីជាលើកដំបូងក្នុងតំណែងជាគ្រូបង្វឹក។ Jake “Xmithie” Kevin Puchero ដែលជាម្ចាស់ជើងឯក LCS ច្រើនសម័យកាលដែលបានដឹកនាំក្រុមដូចជា Team Liquid ទៅរកភាពជោគជ័យដ៏អស្ចារ្យតាមរយៈការលេងនៅ Jungle Lane របស់គាត់ ពេលនេះគាត់កំពុងចូលរួមជាមួយក្រុម Academy League ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ TSM ។ គាត់នឹងចូលទៅជំនួសតំណែងលោក André “Gunaso” Ferreira ដែលបានដឹកនាំក្រុមក្នុងរយះពេញមួយរដូវកាល 2021 និងនៅដើមឆ្នាំ 2022។