Samsung ប្រកាសចេញ SSD ទំនើបមានប្រព័ន្ធស្កេនខ្ចៅដៃថែមទៀតផង
ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ប្រកាសចេញនូវប្រភេទ SSD ខ្នាតតូចឲ្យឈ្មោះ T7 Touch ដែលមានចំណុចពិសេសត្រង់ប្រព័ន្ធការពារសុវត្ថិភាព ផ្តល់ទំនុកចិត្តក្នុងការរក្សាទុកឯកសាររបស់អ្នក ទោះអ្នកចៃដន្យធ្វើឲ្យបាត់ឬភ្លេចវានៅកន្លែងណាមួយក៏ដោយ ។ T7 Touch ជាម៉ូឌែលបន្តពី T5 កាលពីឆ្នាំទៅ ដោយជំនាន់ក្រោយនេះផ្តល់ជូននូវប្រព័ន្ធស្កេនខ្ចៅដៃ (បានដល់ទៅ 4 ម្រាមដៃផ្សេងគ្នា) និងប្រព័ន្ធ Encryption AES 256-bit ជាមួយនឹងការបន្ថែមលេខកូដសម្ងាត់ចាក់សោឧបករណ៍ទៀតផង ។ ល្បឿន Write speed ឡើងដល់ 1,000MB/s ខណៈ Read speed ឡើងដល់ 1,050MB/s ពោលគឺទ្វេដងបើធៀបនឹងជំនាន់ឆ្នាំ 2019 ។ ដែលភ្ជាប់ជាមួយរន្ធដោត USB-C ទៅ USB-C និង USB-C ទៅ USB-A ដែលអាចមានល្បឿនដំណើរការដល់ទៅ 10Gbps ជាមួយ USB 3.2 (Gen 2)។
សម្រាប់តម្លៃគឺផ្អែកទៅតាមជម្រើសទំហំនៃ SSD នីមួយៗ ដោយ ៖
ទំហំ 500GB = 129$
ទំហំ 1TB = 229$
ទំហំ 2TB = 399$