ហ្គេមទូរស័ព្ទ PUBG: New State ដែលបានប្រកាសចេញជាផ្លូវការសម្រាប់លេងលើ Android និង iOS ផងដែរ ។ ហ្គេម PUBG: New State នេះត្រូវបានបង្កើតឡើងដោយ PUBG Studios ដដែល តែវានឹងផ្ដល់នូវបទពិសោធិនៃការលេងថ្មី ដោយមានរថយន្តថ្មីៗ ការប្រើប្រាស់អាវុធខុសគ្នាៗនិងយុទ្ធសាស្ត្រនៃការក៏ថ្មីដែរ រួមទាំងទីតាំងលេងផងដែរ ។ មិនតែប៉ុណ្ណោះហ្គេម PUBG: New State នេះត្រូវបាន Ban សំរាប់អ្នកលេងណាដែលប្រើកម្មវិធីដូចជា Emulators (លេងលើ PC), Keyboard និង mouse (ដែលភ្ជាប់លេងជាមួយទូរស័ព្ទ) និងឧបករណ៍ផ្សេងៗដែលប្រព័ន្ធបានធ្វើការស្កេនរកឃើញ រួមទាំងការប្រើប្រាស់ Hack ជាដើម ។ ដោយឡែកហ្គេម PUBG: New State នេះទើបដាក់ឱ្យ Download ថ្មីៗប៉ុណ្ណោះ ស្រាប់គាំងទៅវិញព្រោះតែមានចំនួនអ្នកទាញយក Download និង log in ចូលមានចំនួនច្រើនជាងការរំពឹងទុកក្នុងរយៈពេលដ៏ខ្លី បានធ្វើអោយហ្គេមមួយនេះមានបញ្ហារអាក់រអួល និងថែមទាំងខាង PUBG Studios បានធ្វើការពន្យាដាក់អោយ Download ជាង 2ម៉ោងបន្ថែមទៀត ។