OpTic Gaming របស់អាមេរិកខាងជើងបានចុះហត្ថលេខាជាមួយ Jovanni “Jovi” Vera អោយជាជំនួយការគ្រូបង្វឹកនៃបញ្ជីឈ្មោះក្រុម VALORANT របស់ខ្លួន បន្ទាប់ពីក្រុមនេះទទួលបានជ័យជំនះនៅ VCT Masters ។ គាត់​បាន​ជួយ​ក្រុមនេះ​ទទួល​បាន​ជ័យ​ជម្នះ​នៅ VCT Masters ជាមួយ​នឹង​គ្រូ​បង្វឹក Chet Singh ។ OpTic បានឈ្នះ VCT Masters បន្ទាប់ពីទទួលជ័យជម្នះ 3-0 លើក្រុម Brazillian LOUD ក្នុងវគ្គផ្តាច់ព្រ័ត្រដ៏ធំ។

Jovanni “Jovi” Vera ក៏ធ្លាប់ជាគ្រូបង្វឹករបស់ 100 Thieves អស់រយៈពេលពីរខែផងដែរ ហើយត្រូវបានចាកចេញកាលពីខែមីនាកន្លងទៅនេះ។ គាត់ត្រូវបានជំនួសដោយអតីតអ្នកលេង Counter-Strike ដែលបានបប្តូរមកលេង VALORANT និងជាអ្នកអត្ថាធិប្បាយនោះគឺលោក Sean “seangares” Gares ។ Seangares ត្រូវបានចូលរួមដោយ Michael “Mikes” Hockom ជាជំនួយការគ្រូបង្វឹក និង Daniel “ddk” Kapadia ជាអ្នកគ្រប់គ្រងទូទៅ​ ដែលក្រុម 100 Thieves បានបង្ហាញកាលពីនៅថ្ងៃទី 22 ខែមីនា កន្លងទៅនេះ។