Yasin “Nisqy” Dinçer បានធ្វើការត្រលប់ទៅ LEC វិញហើយ។ កីឡាករវ័យ 23 ឆ្នាំរូបនេះក៏បានចុះហត្ថលេខាជាមួយ MAD Lions សម្រាប់ឆ្នាំ 2022 LEC Summer Split ហើយនឹងមកជំនួសកន្លែង Steven “Reeker” Che ដែលបានចាកចេញទៅចូលរួមជាមួយក្រុម LFL BDS Academy នៅថ្ងៃទី 4 ខែឧសភាកន្លងមកនេះ។

Yasin “Nisqy” Dinçer បានដើរចេញពីការប្រកួតនៅទ្វីបអឺរ៉ុបបន្ទាប់ពីមានលទ្ធផលមិនល្អនៅ League of Legends World Championship ជាមួយ Fnatic កាលពីឆ្នាំមុន។