Geekbench 5 បានដាក់ពិន្ទុអោយ CPU Intel Core i9 ជំនាន់ទី 12 ទទួលបានពិន្ទុខ្ពស់ជាងឈីប M1 Max របស់ Apple
ដូចយើងបានដឹងហើយថាកម្មវិធី Geekbench 5 ជាកម្មវិធីដើម្បីធ្វើតេស្តទៅលើកំលាំងរបស់គ្រឿងកុំព្យូទ័រ ក៏ដូចជាឧបករណ៏អេឡិចត្រូនិចមួយចំនួនទៀតផង ហើយថ្មីនេះកម្មវិធី Geekbench 5 បានបង្ហាញពីការប្រៀបធៀបរវាង CPU Intel Core i9 ជំនាន់ទី 12 ដែលជាលំដាប់កំពូល CPU ជំនាន់ចុងក្រោយសម្រាប់ Laptop ជាមួយកំពូលឈីប M1 Max របស់ Apple ផងដែរ ដែលការធ្វើតេស្តនោះបានបញ្ចាក់ថា
ផ្នែក Single-Core
– Intel Core i9-12900HK ទទួលបានពិន្ទុ 1838
- M1 Max ទទួលបានពិន្ទុ 1774
ផ្នែក Multi-Core
– Intel Core i9-12900HK ទទួលបានពិន្ទុ 13235
- M1 Max ទទួលបានពិន្ទុ 12590
បើតាមការតេស្តទៅលើតែផ្នែក CPU ក្នុង Cinebench R23 ឃើញថា Intel Core i9-12900HK បានទាមទារថាមពលប្រើប្រាស់ទៅដល់ចន្លោះ 100W ទៅដល់ 140W ឯណោះ បើចំនែកឯឈីប M1 Max របស់ Apple វិញ ទាមទារថាមពលប្រើប្រាស់ខ្ពស់បំផុតតែខ្ទង់ 40W ប៉ុណ្ណោះ ។
បើយោងទៅតាមការតេស្តរយះពេលប្រើប្រាស់ ដោយការមើលវីដេអូ Offline ជាប់ទៅលើ MSI GE 76 Raider ដែលប្រើប្រាស់ CPU Intel Core i9-12900HK ឃើញថាអាចដំណើរការបានជិត 6 ម៉ោង ឯ MacBook Pro 16 អ៊ីញដែលប្រើប្រាស់ជាមួយឈីប M1 Max វិញអាចប្រើប្រាស់បានប្រហែល 21 ម៉ោងឯណោះ ។