ASUS បានរៀបចំការបញ្ចាំងភ្លើងដ៏គួរឲ្យទាក់ទាញ នៅ​លើ​អគារ​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក ដែលត្រូវជាអាគារ Burj Khalifa នៅទីក្រុងឌូបៃ កាលពីថ្ងៃទី 7 ខែឧសភា និងធ្វើឡើងជាពិសេសសម្រាប់ព្រឹត្តិការណ៍ Pinnacle of Performance ដែលបានផ្សាយបន្ដផ្ទាល់ កាលពីថ្ងៃទី 10 ខែឧសភាកន្លងទៅនេះ។ ចំពោះព្រឹត្តិការណ៍ដ៏ធំនេះ ASUS បានធ្វើការបង្ហាញពីបច្ចេកវិទ្យាចុងក្រោយ នៅក្នុងកុំព្យូទ័រយួរដៃត្រកូល Zenbook និង Vivobook ក៏ដូចជាការផ្ដោតបន្ថែមទៅលើ ផ្នែកបន្ទះអេក្រង់ OLED និងកុំព្យូទ័រយួរដៃប្រភេទ Creator ថែមទៀតផង។

នៅក្នុងឱកាសនេះដែរ ASUS ក៏បានប្រកាសប្រាប់ថា ពួកគេអាចសម្រេចបានជោគជ័យបន្ថែមទៀត ដោយទទួលបានមុខតំណែងឈានមុខគេលើទីផ្សារចំនួន 2 ផ្នែកថ្មីៗទៀត ដែលបានក្លាយទៅជា ម៉ាកយីហោលេខ 1 ទូទាំងពិភពលោក សម្រាប់កុំព្យូទ័រយួរដៃប្រភេទ OLED និងបានក្លាយទៅជា ម៉ាកយីហោលេខ 1 ទូទាំងពិភពលោក សម្រាប់កុំព្យូទ័រយួរដៃ Creator ប្រភេទ NVIDIA® Studio ផងដែរ។ ជាមួយគ្នានេះដែរ ASUS ក៏កំពុងផ្តល់ឱកាសដល់ Creators ក៏ដូចជាសិល្បករគ្រប់ប្រភេទទាំងអស់ដូចគ្នា តាមរយៈការផ្តល់ជូននូវ កុំព្យូទ័រយួរដៃដែលមានសមត្ថភាពខ្ពស់ និងមុខងារពិសេសៗ ដើម្បីងាយស្រួលសម្រួលដល់លំហូរការងារ ហើយប្រកបដោយភាពច្នៃប្រឌិត។

ព្រឹត្តិការណ៍ថ្មីមួយនេះ ក៏បានបង្ហាញពីកុំព្យូទ័រយួរដៃស៊េរីថ្មីៗចំនួន 2 ម៉ូឌែលរបស់ ASUS ដូចគ្នា ដោយរួមមានបញ្ចូលទាំង ASUS Zenbook Pro 14 Duo OLED (UX8402) ជាកុំព្យូទ័រយួរដៃដំបូងគេបង្អស់មួយ ដែលមានអេក្រង់ OLED 2.8K 120Hz ទំហំ 14.5” ដែលកាន់តែធំ, កាន់តែភ្លឺច្បាស់ និងមានអេក្រង់ភ្លោះកាន់តែប្រសើរ។ ចំណែកឯម៉ូឌែលមួយទៀតត្រូវជា Zenbook Pro 16X OLED (UX7602) បំពាក់នូវ CPU និង GPU ជំនាន់ចុងក្រោយ ដោយវាជាជម្រើសកំពូលមួយសម្រាប់ Creator ទាំងអស់។ លើសពីនេះ យើងក៏ឃើញមានកុំព្យូទ័រយួរដៃស៊េរីថ្មីផ្សេងៗទៀតដូចគ្នា ដែលសុទ្ធតែស្ថិតនៅក្នុងត្រកូល Zenbook និង Vivobook តាមរយៈការទស្សនាព្រឹត្តិការណ៍ The Pinnacle of Performance នៅលើវីដេអូខាងក្រោមនេះ៖