ឥឡូវនេះ អ្នកគាំទ្រ Call of Duty អាចដឹងពីថ្ងៃដែលពួកគេអាចលេង Call of Duty: Modern Warfare II បានហើយ។

Activision បានប្រកាសនៅថ្ងៃនេះថា Call of Duty: Modern Warfare II នឹងត្រូវបានចេញផ្សាយនៅថ្ងៃសុក្រ ទី 28 ខែតុលា ឆ្នាំ 2022 ខាងមុខនេះ។ កាលបរិច្ឆេទនៃការចេញផ្សាយនេះគឺលឿនជាងមួយសប្តាហ៍នៃ Vanguard ដែលនិងចាប់ផ្តើមដាក់អោយដំណើរការនៅថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2021 ខាងមុខនេះដូចគ្នា ។

បន្ថែមពីលើការបញ្ចាក់ពីថ្ងៃដាក់អោយដំណើរការហើយ Activision បានបង្ហោះវីដេអូ និងស្នាដៃសិល្បៈមួយចំនួនដែលបង្ហាញពីតួអង្គ MW ដែលរួមមាន Captain Price, Gaz, Soap, Alejandro និង Ghost ផងដែរ។