ឥឡូវនេះអាចលេង Fortnite នៅលើ iPhone ឬ Android ដោយឥតគិតថ្លៃវិញហើយ
ចាប់តាំងពី Epic Games បានចាប់ផ្តើមមានបញ្ហាជាមួយ Apple និង Google លើ App store fees កម្មវិធីរបស់ពួកគេ ការលេង Fortnite នៅលើឧបករណ៍ចល័តរបស់អ្នកកាន់តែពិបាក។ ប៉ុន្តែឥឡូវនេះ Epic Games បានសម្រេចចិត្តចាប់ដៃគូជាមួយក្រុមហ៊ុន Microsoft ហើយកំពុងដាក់ Fortnite អោយលេងដោយឥតគិតថ្លៃតាមរយៈសេវាកម្ម Xbox Cloud Gaming ទៀតផង ។
Fortnite គឺជាឈ្មោះហ្គេមលេងដោយឥតគិតថ្លៃដំបូងគេ ដើម្បីចូលរួមជាមួយ Xbox Cloud Gaming ហើយក្រុមហ៊ុន Microsoft បាននិយាយថាអ្វីដែលអ្នកនឹងត្រូវលេងបាន គឺត្រូវមានជាមួយគណនី Microsoft និងការអ៊ីនធឺណិតសម្រាប់ iOS, iPadOS, Android របស់អ្នក ប៉ុន្តែសម្រាប់តែប្រទេសចំនួន 26 ដែលត្រូវបានដាក់អោយលេងប៉ុណ្ណោះ ។
Monumental news everyone! Fortnite is now available to play FOR FREE streaming to web browsers on iPhone, iPad, and Android via Xbox Cloud. No subscription required, no 30% Apple tax.https://t.co/eHs1Xvh6D2
— Tim Sweeney (@TimSweeneyEpic) May 5, 2022