អត្តសញ្ញាណពិតប្រាកដរបស់អ្នកដែលបង្កើតលុយអេឡិចត្រូនិច Bitcoin ដែលអ្នកតាមដានលើវិស័យនេះភាគច្រើនស្គាល់ថាជាលោក Satoshi Nakamoto អាចនឹងត្រូវបានលាតត្រដាងនៅតុលាកានៃរដ្ឋ Florida ក្រោមពាក្យបណ្តឹងលើលុយអេឡិចត្រូនិចចំនួន៦៤ពាន់លានដុល្លា។ នេះបើយោងទៅតាមការផ្សាយរបស់ Mail Online ។

មានរឿងចម្រូងចម្រាស់ ច្រើនណាស់ទាក់ទងទៅនឹងអ្នកណាជាម្ចាស់កម្មសិទ្ធ Bitcoin ពិតប្រាកដ ។ក្នុងនោះផងដែរបើតាមការលើកឡើងរបស់លោក David Kleiman លោកនិងអតីតដៃគូរកស៊ីរបស់គាត់បានបង្កើតឈ្មោះក្លែងក្លាយ Satoshi Nakamoto ហើយធ្វើការបង្កើត Bitcoin តែម្តង។

លើសពីនេះទៅទៀតគ្រួសាររបស់លោកក៏បានអះអាងថា នឹងផ្តល់ភ័ស្តុតាងចំពោះពាក្យបណ្តឹងលើលោក Craig Wright ដែលបានបង្ហាញខ្លួនគឺជាអ្នកបង្កើត Bitcoin ដែរនោះតាំងពីឆ្នាំ២០១៦ ខណៈដែលលោក David Kleiman និងដៃគូររបស់គាត់ម្នាក់ទៀតបានធ្វើការជាមួយគ្នាតាំងតែពី Bitcoin បង្កើតឡើងដំបូងមកម្លេះ។

ប្រភពដដែលក៏បានបន្តថា អត្តសញ្ញាណពិតរបស់ Satoshi Nakamoto គឺគ្នានរណាម្នាក់ស្គាល់ច្បាស់តាំងតែពី Bitcoin បង្កើតដំបូងមកម្លេះ។ មានន័យថាការអះអាងកន្លងមកគឺពុំមានភាពជាក់លាក់ណាមួយនោះទេ។ក្នុងកំឡុងពេលដែលលុយអេឡិចត្រូនិច (Cryptocurrency) បានធ្វើប្រតិបត្តការក្នុងឆ្នាំដំបូង Nakamoto ប្រមូលបានជិត ១លាន Bitcoin ។

ផ្ទុយទៅវិញបុរសវ័យចំណាស់សញ្ជាតិជប៉ុន-អាមេរិចម្នាក់ដែលមានឈ្មោះថា Dorian Satoshi Nakamoto បានឃើញខ្លួនឯងក្នុទស្សនាវដីកាលពីឆ្នាំ២០១៤ ដោយចុះថាលោកគឺជាអ្នកបង្កើត Bitcoin។ ទោះបីជាយ៉ាងណាក៏ដោយខ្លួនគាត់ផ្ទាល់ក៏បានបដិសេធមិនពាក់ព័ន្ធជាមួយ Bitcoin ដែរ។

សរុបមកបើទោះបីជាមានបុគ្គលខ្លះបានអះអាងថាខ្លួនគឺជាអ្នកបង្កើត Bitcoin រីឯអ្នកខ្លះទៀតបានបដិសេធមិនពាក់ព័ន្ធជាមួយជាមួយរឿងនេះក៏ដោយ ប៉ុន្តែអាថ៌កំបាំងនឹងត្រូវបានបង្ហាញនូវពេលដែលតុលាកាសម្រេចកាត់ក្តី។