យើងបានដឹងរួចមកហើយថាក្នុងប្រទេសចិននាពេលថ្មីៗនេះ បានបញ្ចេញច្បាប់ថ្មីជាច្រើនដែលពាក់ព័ន្ធនិងបញ្ហា E.Sport ដែលយើងហៅថាកីឡារអេឡិចត្រូនិច ដោយខាងរដ្ឋាភិបាលចិនបានចេញច្បាប់ស្តីពីការលេងហ្គេមសំរាប់យុវជនវ័យ 18ឆ្នាំក៏ដូចជាកុមារវ័យក្រោម 18ឆ្នាំដោយកំណត់ម៉ោងក្នុងការលេងហ្គេមជាដើម ។ ដោយឡែកហ្គេមមួយចំនួនក៏បានបិទសំរាប់ Chinese version ផងដែរដូចជាហ្គេម PUBG ដែលជាហ្គេមដ៏ពេញនិយមមួយក៏ត្រូវបានដកចេញដែរ ហើយថ្មីៗនេះខាងក្រុមហ៊ុន Epic Game Store ក៏បានប្រកាសថានិងធ្វើការបិទ ឬក៏បញ្ឈប់មិនអោយដំណើរការហ្គេមរបស់ខ្លួនក្នុង Chinese version ចាប់ពីនៅថ្ងៃទី 15 ខែវិច្ឆកា នេះតទៅ ។ ចំពោះមូលហេតុខាងក្រុមហ៊ុន Epic Game Store មិនទាន់បានបញ្ចាក់ច្បាស់នៅឡើយទេ ។