ហ្គេម Catalyst Black ជាហ្គេមថ្មីរបស់ក្រុមហ៊ុន SEMC ហើយក៏ជាហ្គេមទីពីរបន្ទាប់ពី Vainglory បានធ្វើការប្រកាសបញ្ចេញជាផ្លូវការថ្ងៃទី ២៥ ខែក្រោយនេះហើយ តែត្រូវតម្រូវអោយធ្វើការ​ Pre-Rigister ជាមុនសិន។ ក្រុមហ៊ុន SEMC ធ្លាប់ជាក្រុមហ៊ុនដែលផលិត​ និងគ្រប់គ្រងនូវហ្គេម Vainglory កន្លងមក បានធ្វើការចាប់ផ្តើមបញ្ចេញនូវហ្គេមថ្មី នឹងដាក់អោយដំណើរការជាលក្ខណះ WorldWide ហើយ។ ហ្គេម Catalyst Black នេះជាប្រភេទហ្គេម Team-Based Battleground Shooter ដែលមានការចូលរួមពីនាក់លេងចំនួន 20 នាក់ ( 10 VS 10 )។ ក្រុមហ៊ុន SEMC បានដាក់អោយហ្គេម Catalyst Black អាចទាញយកបាននៅលើ Android និង iOS បានទៀតផង។