Aven Colony ពិតជាទទួលបានការដាក់អោយ Download ហ្រ្វីហើយនៅក្នុង Epic Game Store ។ Aven Colony គឺជាហ្គេមរបស់ Epic Games Store ដាក់អោយ Download ឥតគិតថ្លៃចាប់ពីថ្ងៃទី 4 ខែវិច្ឆិកាដល់ថ្ងៃទី 11 ខែវិច្ឆិកានៅម៉ោង 10:00 ព្រឹក ។ មួយរយៈចុងក្រោយនេះ Epic Games Store បានផ្តល់ហ្គេមឥតគិតថ្លៃចំនួនពីរជារៀងរាល់សប្តាហ៍ ប៉ុន្តែពីរបីខែចុងក្រោយនេះ ឃើញថា Epic Games Store បានផ្តល់ឱ្យហ្គេមដោយឥតគិតថ្លៃតែមួយប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រគួរតែអាចរំពឹងថានឹងមានហ្គេមឥតគិតថ្លៃជាច្រើនទៀតរបស់ Epic Games Store នៅខែធ្នូខាងមុខនេះ ។