ហ្គេមជាច្រើននឹងមកដល់ Xbox/Windows PC ក្នុងអំឡុងពេលតែ 12 ខែខាងមុខនេះ
កាលពីយប់មិញនេះ ដែលត្រូវជាថ្ងៃទី 12 ចូលថ្ងៃទី 13 វេលាម៉ោង 12AM (យប់កណ្តាលអធ្រាត្រ) ក្រុមហ៊ុន Xbox និងក្រុមហ៊ុន Bethesda បានរៀបចំឡើងនូវព្រឹត្តិការណ៍ដ៏ធំមួយ ដើម្បីដាក់បង្ហាញពីហ្គេមថ្មីៗជាច្រើនមែនទែន។ សម្រាប់ការប្រកាសចេញទាំងអស់នោះ គឺមានសរុបរហូតដល់ទៅខ្ទង់ 50 ហ្គេមឯណោះ ដោយភាគច្រើនក៏នឹងមានដាក់បញ្ចូលក្នុងសេវាកម្ម Game Pass របស់ Xbox ផ្ទាល់ថែមទៀតផង។
ហ្គេមកំពុងមានអ្នករង់ចាំច្រើនបំផុត គឺប្រទះឃើញថារួមមានដូចជាហ្គេម Starfield, Dead Space បង្កើតថ្មីឡើងវិញ, Overwatch 2 និង Forza Motorsport ជាដើម។ លើសពីនេះទៅទៀត Riot Games ក៏បានសហការជាមួយ Xbox ដោយកំពុងត្រៀមផ្ដល់ជូនតួអង្គ Champions ទាំងអស់ដោយឥតគិតថ្លៃ (Free) សម្រាប់អ្នកប្រើប្រាស់សេវាកម្ម Game Pass ទៅលើហ្គេម League of Legends PC, League of Legends: Wild Rift, Valorant ព្រមទាំងការផ្ដល់ជូនផ្សេងៗទៀត សម្រាប់ហ្គេម Teamfight Tactics និង Legends of Runeterra នៅក្នុងឆ្នាំ 2023 ខាងមុខនេះ។ អ្នកទាំងអស់គ្នា អាចពិនិត្យមើលហ្គេមថ្មីៗទាំងអស់ ដែលបានបង្ហាញខ្លួននៅព្រឹត្តិការណ៍ដ៏ធំមួយនេះ តាមរយៈរូបភាពខាងក្រោមនេះបាន។
ហេតុដូច្នេះហើយ តើអ្នកទាំងអស់គ្នាកំពុងតែរង់ចាំ និងចាប់អារម្មណ៍លើហ្គេមមួយណាជាងគេ ក្នុងចំណោមហ្គេមថ្មីៗទាំងអស់នេះ?