February 2, 2022
#PC News
លោក Mark Zuckerberg បានបង្ហាញពីមហិច្ឆិតារបស់ខ្លួនលើវិស័យគ្រីបតូ
លោក Mark Zuckerberg បានបញ្ជាក់ថាក្រុមហ៊ុន Meta ទើបតែបានឈានចូលក្នុង Crypto Open Patent Alliance (COPA) បានសម្រេច ដែលនេះជាការពង្រីកកម្មសិទ្ធិបញ្ញាខ្លួន ក៏ដូចជាការពារពីការវិវាទផ្សេងៗ នេះបើយោងតាមសារការផុសរបស់លោក Mark Zuckerberg លើគណនីផ្លូវការរបស់លោកនៅលើ Facebook ។
ការចូលក្នុងសម្ព័ន្ធនេះក្រុមហ៊ុន Meta នឹងអាចប្រើប្រាស់បច្ចេកវិទ្យាដូចជា បង្កើតលុយគ្រីបតូ, ការជីករកកាក់គ្រីបតូ, រក្សាទុក, ចរាចរណ៍គ្រីបតូ, ទូទាត់, បើកចំហរ ឬរក្សាសុវត្ថិភាពគ្រីបតូផងដែរ ។ មិនតែប៉ុណ្ណោះ ប៉ាតង់របស់ Meta នឹងបើកឱ្យប្រើដោយមិនគិតថ្លៃ សម្រាប់គ្រប់គ្នាប្រើប្រាស់ផងដែរ។
គួរបញ្ជាក់ថា សម្ព័ន្ធ COPA ត្រូវបានបង្កើតឡើងដំបូងក្នុង ខែកញ្ញា ឆ្នាំ២០២០ ដោយ Block របស់ Jack Dorsey ជាអតីត CEO Twitter ដើម្បីលើកទឹកចិត្តឱ្យមានការបង្កើតថ្មី កាត់បន្ថយការវិវាទប៉ាតង់នៃលុយគ្រីបតូ ។