រយះពេលមួយឆ្នាំហើយ បន្ទាប់ពីការដាក់អោយដំណើរការលើកដំបូងរបស់ហ្គេម Valorant ។​ ហើយ Riot Game ក៏បានប្រកាសពីផែនការរបស់ខ្លួនក្នុងការពង្រីកហ្គេម FPS ដ៏ពេញនិយមនេះអោយកាន់តែធំថែមទៀតផង។ ហ្គេម Valorant បានកើនប្រជាប្រិយភាព និងបានក្លាយជា esport ដែលអាចសម្រេចបានស្ទើរតែភ្លាមៗផងដែរ។ ចំណែកឯ Valorant Mobile នៅតែស្ថិតក្រោមការតេស្តសាកល្បង ទោះបីជាមានការលេចធ្លាយជាច្រើននៃការលេងសាកល្បងក៏ដោយ។ ចំពោះការប្រកាសជាផ្លូវការរបស់ Valorant Mobile មិនទាន់បានបញ្ចាក់ពី Riot Game នោះទេ។