តួយ៉ាងដូចជា គូស្នេហ៍ស្រលាញ់ភេទដូចគ្នាខាងក្រោមនេះបានច្នៃពីលុយ ១ដុល្លារ ប្រែមកក្លាយជាលុយរាប់សែនដុល្លារ ដោយគូស្នេហ៍ទាំង ២នេះមានឈ្មោះថា Thorne Melcher និង Mandy Musselwhite ហើយជំហ៊ានដំបូងដែលអ្នកទាំងពីរបានចាប់ផ្តើមធ្វើនោះគឺលក់រូបតុក្កតាបែប NFTs។

ជីវភាពកាន់តែយ៉ាប់យឺតខ្លាំង ចំណែកខ្លួនក៏ជំពាក់បំណុលគេដោយកាលពីឆ្នាំ2019 អ្នកទាំងពីរបានសម្រេចទៅខ្ចីលុយគេចំនួន 30,000$ ដើម្បីទិញផ្ទះ ហើយផ្ទះដែលគេទិញនោះមានកសិដ្ឋានមួយ ដោយអ្នកទាំងពីរបានចិញ្ចឹមទាចំនួន 6ក្បាល ក្ងាន 2ក្បាល នឹងមានសត្វដទៃទៀតមួយចំនួនផងដែរ។

Musselwhite បាននិយាយថា “ខ្ញុំដឹងថាពេលនេះជាពេលវេលាដែលយើងត្រូវគិត ហើយយើងទាំងពីរពិតជាមិនចង់បាត់បង់ទ្រព្យសម្បត្តិនោះទេ ព្រោះយើងពិតជាស្រលាញ់អ្វីដែលនៅទីនេះ ហើយយើងក៏ស្រលាញ់សត្វចិញ្ចឹមរបស់យើងផងដែរ”។

ដោយសារតែខ្លាចបាត់បង់របស់ដែលខ្លួនស្រលាញ់ ទើបគូស្នេហ៍មួយគូនេះបានសហការគ្នាបង្កើត Dastardly Ducks ដែលជាបណ្តុំនៃរូបតុក្កតាមានចំនួន 10,000 រូប ដែលនៅក្នុងចំណោមរូប duck nonfungible tokens (NFTs) គឺមានរូបប្លែកៗនៃលក្ខណៈផ្សេងៗគ្នាជាង១០០ ដើម្បីងាយស្រួលក្នុងការរកប្រាក់ ។ តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គូស្នេហ៍ទាំង២នេះបង្កើតមិនបានប៉ុន្មានផង វាក៏ត្រូវបានលក់អស់ក្នុងរយៈពេលត្រឹមតែ 6ម៉ោងប៉ុណ្ណោះ ដោយរកប្រាក់បានរហូតដល់ទៅ 120,000$ ឯណោះ។