ក្រុមហ៊ុន Riot Games កំពុងប្តឹង Mobile Legends: Bang Bang ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ពីបទលួចចម្លងរចនាបទពីហ្គេម Wild Rift ដែលជាហ្គេម League of Legends នៅលើទូរសព្ទ័។ នៅថ្ងៃច័ន្ទ ទី 9 ខែឧសភា ឆ្នាំ2022 ក្រុមហ៊ុន Riot Games បានដាក់ពាក្យបណ្ដឹងទាក់ទងនឹងអ្នកអភិវឌ្ឍន៍របស់ Moonton Games នៅឯតុលាការនៃរដ្ឋកាលីហ្វ័រញ៉ា នៅសហរដ្ឋអាមេរិក។

នេះជាលើកទីពីរហើយដែលក្រុមហ៊ុន Riot Games បានប្តឹង Moonton ដោយនៅក្នុងឆ្នាំ 2017 ក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនមេរបស់ Riot Games បន្ទាប់មកបានប្តឹងនាយកប្រតិបត្តិរបស់អ្នកអភិវឌ្ឍន៍របស់ Moonton Games ចំពោះការរំលោភលើកិច្ចព្រមព្រៀងមិនប្រកួតប្រជែងនៅក្នុងប្រទេសចិន ហើយបានទទួលប្រាក់ចំនួន 2.9 លានដុល្លារជាការទូទាត់ក្នុងឆ្នាំ 2018 ។ ចំពោះការប្ដឹងកាលពីលើកមុន គ្រាន់តែបានធ្វើឲ្យ Moonton បង់ប្រាក់សំណងខ្ទង់ 2.9 លានដុល្លារ ក៏ដូចជាប្ដូរឈ្មោះពី Mobile Legends ទៅ Mobile Legends: Bang Bang និងកែប្រែហ្គេមតិចតួចប៉ុណ្ណោះ ។

តែដោយឡែកក្រុមហ៊ុន Riot Games ក៏បានចេញមុខមកប្តឹង Mobile Legends: Bang Bang ជាថ្មីម្តងទៀត ក៏ប៉ុន្តែលើកនេះក្រុមហ៊ុន Riot Games បានសរសេរនូវពាក្យបណ្តឹងចំនួន 35 ទំព័រ​ ក្នុងការបង្ហាញពី Moonton Games បានព្យាយាមធ្វេី Event និង Hero ឬ Skin Copy តែម្តងហេីយព្យាយាមចង់អោយ Moonton Games ទម្លាក់ហ្គេមនេះចោលទៀតផង។
នេះជាពាក្យបណ្តឹងចំនួន 35 ទំព័រ​នោះ ៖ https://www.scribd.com/document/573459114/Riot-Moonton-Complaint