Razer ទើបតែបានបញ្ចេញនូវឧបករណ៍បំពងសំឡេង Leviathan V2 ថ្មីជាមួយនឹងបច្ចេកវិទ្យា THX Spatial Audio ទៀតផង។ វា​ជា​ឧបករណ៍បំពងសំឡេង​កុំព្យូទ័រ​ដំបូង​គេ​ដែល​ទទួល​បាន​វិញ្ញាបនបត្រ THX ​ដំបូង​គេ​ផងដែរ​។

Leviathan V2 មាន​ប្រវែង​វែង​ជាង​ម៉ូដែល​មុន​ដែល​មាន​ទំហំ 19.7 អ៊ីង x 3.6 អ៊ីង x 3.3 អ៊ីង និង​ស្រាល​ជាង 1.4 គីឡូក្រាម។ Razer បានរក្សារូបរាងខាងក្រៅស្រដៀងគ្នាជាមួយនឹងស្លាកសញ្ញា triskelion នឹងមានប៊ូតុងបញ្ជាទាំងអស់នៅពីលើវា។ នៅក្នុងម៉ូដ Razer Leviathan V2 ថ្មីនេះផងថដែរមានភ្លើង RGB ចំនួន 18 ម៉ូត ហើយវាអាច sync ជាមួយឧបករណ៍ Razer ផ្សេងទៀតតាមរយៈកម្មវិធី Chroma បានផងដែរ។

Leviathan V2 អាចរកបានពីគេហទំព័រ Razer ក្នុងតម្លៃ $249.99 ។