ASUS បានប្រកាសបើកព្រឹត្តិការណ៍ថ្មីមួយមានចំណងជើងថា The Pinnacle of Performance ជាប្រភេទព្រឹត្តិការណ៍អនឡាញ ដើម្បីប្រកាសចេញកុំព្យូទ័រយួរដៃថ្មីៗរបស់គេជាផ្លូវការនោះឯង។

ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី 9 ខែឧសភាខាងមុខ នៅវេលាម៉ោង 11:00 នាទីយប់ក្នុងប្រទេសយើង។ ASUS បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងមានដាក់បង្ហាញកុំព្យូទ័រយួរដៃជំនាន់ថ្មីៗរបស់គេ ជាមួយការកែប្រែសំខាន់ៗជាច្រើនរួមទាំង ការឌីហ្សាញ, បច្ចេកវិទ្យាថ្មីៗ ព្រមទាំងសមត្ថភាពកាន់តែប្រសើរជាងមុន ជាមួយគ្នានឹងការប្រកាសចេញនូវគំនិតច្នៃប្រឌិតថ្មីដំបូងគេមួយចំនួនទៀត ដែលក្រុមហ៊ុនគេសម្រេចបានផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ASUS ក៏មានគម្រោងប្រកាសចេញកុំព្យូទ័រដែលបំពាក់ CPU Intel H Series ប្រើថាមពលខ្ពស់ 45W នៅលើកុំព្យូទ័រប្រភេទស្ដើង និងស្រាល ក៏ដូចជាកុំព្យូទ័រដែលបំពាក់អេក្រង់ OLED ជាដើម។

ចូលរួមទស្សនាព្រឹត្តិការណ៍ The Pinnacle of Performance នៅលើទំព័រហ្វេសបុកផ្លូវការរបស់ ASUS។ ហ្វេសបុកផេកផ្លូវការរបស់ ASUS នៅទីនេះ https://www.facebook.com/ASUS855